សិក្ខាសាលាសមាហរណកម្ម​ កម្មវីធី​វិនិយោគ​បីឆ្នាំរំកិល​ឃុំ​ (២០២១-២០២៣)​ នៅថ្នាក់ស្រុក​ ឆ្នាំ​២០២០

ថ្ងៃ​សៅរ៍៧ ខែ​វិច្ឆិកា២០២០

រដ្ឋបាលស្រុក​អូជ្រៅ​ បានរៀបចំសិក្ខាសាលាសមាហរណកម្ម​ កម្មវីធី​វិនិយោគ​បីឆ្នាំរំកិល​ឃុំ​ (២០២១-២០២៣)​ នៅថ្នាក់ស្រុក​ ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត​ លោក​ ខាត់​ សារ៉ាន​ សមាជិកក្រុមប្រឹក្សាស្រុក​ តំណាងលោក​ តាន់​ ស្វាង​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ស្រី​ ព្រំ​ សុីណា​ ប្រធានមន្ទីរផែនការខេត្ត​ ដោយមានការចូលរួមជាភ្ញៀវកិត្តិយស​ និងសមាជិកអង្គសិក្ខាសាលា​ពី​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក​ អភិបាលរងស្រុក​ ប្រធាន​ អនុប្រធាន​ តំណាង​មន្ទីរ​ជំនាញជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ មេឃុំ​ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ មេភូមិ​ និងអង្គការដៃគូ​ សរុបរួមប្រមាណ​ ៨២នាក់។

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ មានមតិថាៈ​ អង្គសិក្ខាសាលានេះ​ ប្រារព្វឡេីងក្នុងគោលបំណង​ បង្កឱកាសដល់អ្នកពាក់ព័ន្ធ​ ជាពិសេសអង្គការដៃគូ​ ចូលរួម​គាំទ្រ​គម្រោង​ សកម្មភាពវិនិយោគរបស់ស្រុក​ ឃុំ​ ដែលពុំទាន់មានមូលនិធិអនុវត្ត​ និងដេីម្បីបន្ស៊ីគ្នារវាង៖

  • ១-គម្រោងសកម្មភាពវិនិយោគស្រុក​ និងឃុំ
  • ២-គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ
  • ៣-គម្រោងសកម្មភាពវិនិយោគស្រុក​ មន្ទីរ​វិស័យ​ និងបណ្តាដៃគូអភិវឌ្ឍន៍
  • ៤-គម្រោងសកម្មភាពវិនិយោគឃុំ មន្ទីរ​វិស័យ​ និងបណ្តាដៃគូអភិវឌ្ឍន៍

ក្នុងនេះផងដែរ​ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ បានស្នេីសុំ​ និងអំពាវដល់បណ្តាមន្ទីរ​ អង្គការដៃគូ​ ជួយគាំទ្រ​គម្រោងសកម្មភាពវិនិយោគរបស់ស្រុក​ ឃុំ​ ដែលពុំទាន់មានមូលនិធិអនុវត្តផងដែរ។