លោក លី សុវណ្ណារិទ្ធ និងក្រុមការងារនាំយកអំណោយមួយចំនួនទៅជូនចាស់ជរាគ្មានទីពឹង

ថ្ងៃ​ចន្ទ៩ ខែ​វិច្ឆិកា២០២០

នា វេលាម៉ោង​ ១១.១៥នាទីព្រឹក​ ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ លោក​ ខាត់​ សារ៉ាន​ សមាជិកក្រុមប្រឹក្សាស្រុក​ និងសហការី​ មេឃុំ​ ជំទប់​ទី១​ ឃុំចង្ហា​ បាននាំយកគ្រឿងឧបភោគ​ បរិភោគ​ រួមមានៈ​ អង្ករ​ ២៥គ.ក្រ​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ១យួរ​ ទឹកសុីអុីវ​ ១យួរ​ ភួយ​ ១​ ទឹកដោះគោ​ ២កេស និងថវិកា​ ២០,០០០រៀល​ ជូនលោកយាយ​ ឡាយ​ សុខុន​ អាយុ​ ៨៥ឆ្នាំ​ (ចាស់ជរាគ្មានកូនចៅ)​ ស្នាក់នៅជាមួយឈ្មោះ​ ប្រឹង​ ធំ​ រស់នៅភូមិឈូក​ ឃុំចង្ហា។